Huang Zongjun
ផ្នែកវះកាត់កែសម្ផស្ស
កញ្ញា ឆេង អាយុ ៤០ ឆ្នាំ បានស្ទាបសុដន់របស់ខ្លួនដឹងថាមានដុះដុំសាច់ពេលកំពុងងូតទឹក ហើយធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់។ នាងត្រូវបានបញ្ជូនទៅសាខាមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន និងវាយតម្លៃដោយគ្រូពេទ្យវះកាត់សុដន់ ហើយសម្រេចរៀបចំការវះកាត់កែសុដន់។ ក្នុងពេលជាមួយគ្នានេះដែរនាងនឹងពិគ្រោះជាមួយ Huang Zongjun វេជ្ជបណ្ឌិតជំនាញវះកាត់កែសម្ឆស្ស ដើម្បីធ្វើការវាយតម្លៃឡើងវិញ។ ការវះកាត់ដោយអង់ដូស្កុពីនឹងធ្វើឲ្យសុដន់ដូចធម្មជាតិ និងមានទំនុកចិត្តចំពោះខ្លួនឡើងវិញ។
កញ្ញា ឆេង បាននិយាយថា នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថានាងកើតមានជំងឺមហារីកសុដន់ ប៉ុន្តែភ្លាមៗនោះខំតាំងស្មារតីទទួលការព្យាបាល និងធ្វើការវះកាត់កែសុដន់ឡើងវិញដោយប្រើអេកូស្កុពី ហើយបច្ចុប្បន្ននាងមានសុខភាពល្អ ប្រហែលមួយខែបន្ទាប់ពីការវះកាត់។ កញ្ញា ឆេង បាននិយាយទៀតថានាងពិតជាមានសំណាងណាស់ដែលខ្លួនដឹងថាជំងឺនេះ និងទទួលការព្យាបាលទាន់ពេលវេលា ហើយអ្វីដែលសំខាន់បំផុតនោះគឺរក្សាអារម្មណ៍វិជ្ជមាន និងសុទិដ្ឋិនិយម ហើយប្រឈមមុខការពិតដោយសេចក្តីក្លាហាន។ វេជ្ជបណ្ឌិត Huang Zongjun បានពន្យល់ថាប្រសិនបើអ្នកជំងឺមានរាងកាយកម្រិតមធ្យម មិនមានបញ្ហាដូចជាធាត់លើសទម្ងន់ ស្បែកយារធ្លាក់ ឬសុដន់យារធ្លាក់ខ្លាំង ដែលស័ក្តិសមសម្រាប់ការវះកាត់ពង្រីកសុដនដោយអង់ដូស្កុពី។ បន្ទាប់ពីការពិភាក្សាយ៉ាងលម្អិតអំពីលទ្ធផលវះកាត់ដែលអាចសម្រេចបានមុនពេលវះកាត់ យើងបានជ្រើសរើសកំណត់ទំហំសុដន់។ បច្ចុប្បន្ននេះ ការជាសះស្បើយមានកម្រិតខ្ពស់ក្រោយវះកាត់។ ដោយសារតែមហារីកសុដន់ ត្រូវធ្វើសុដន់ឡើងវិញតាមបែបធម្មជាតិ ជំងឺធ្លាក់ទឹកចិត្តរបស់អ្នកជំងឺមុនពេលព្យាបាលត្រូវបានដោះស្រាយភ្លាម។
វេជ្ជបណ្ឌិត Huang Zongjun បានចង្អុលបង្ហាញថា បន្ទាប់ពីវះកាត់សុដន់រួច វិធីសាស្រ្តនៃការធ្វើសុដន់ឡើងវិញ ជាទូទៅបែងចែកទៅជាការផ្សាំ (សុដន់សិប្បនិម្មិត) ឬជាលិកាស្វ័យប្រវត្តិ។ មនុស្សប្រើសុដន់សិប្បនិម្មិតជាជម្រើសនៃការធ្វើឡើងវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា អ្នកជំងឺមានផលវិបាកកម្រិតទាបក្រោយវះកាត់ និងទទួលលទ្ធផលគួរជាទីពេញចិត្តក្រោយការវះកាត់ ដែលជាមូលហេតុសំខាន់មួយគឺការវិវត្តនិងវឌ្ឍភាពនៃបច្ចេកវិជ្ជាវះកាត់ដោយអង់ដូស្កុពី។ ការវះកាត់ធ្វើមហារីកសុដន់ថ្មីនាពេលបច្ចុប្បន្នគឺមិនដូចមុនទេ មិនត្រឹមពង្រីកសាច់ដុំសុដន់ ថែមទាំងធ្វើឲ្យបែបធម្មជាតិទៀតផង។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវស្មារតីទឹកចិត្តរបស់អ្នកជំងឺ អ្នកជំងឺកាន់តែច្រើនត្រូវការកែកុនស្តារសុដន់ឡើងវិញដែលអាចធ្វើឡើងបែបធម្មជាតិ អាចញ័រ និងទន់ហើយអាចស្លៀកអាវទ្រនាប់បាន។ ដើម្បីសម្រេចគោលដៅនេះ ការវះកាត់ដែលមានគុណភាពខ្ពស់ត្រូវតែប្រើអង់ដូស្កុពី ដើម្បីមានឱកាសសម្រេចបានការបង្កើតជាលិកាទន់ល្អឡើងវិញ។
វេជ្ជបណ្ឌិត Huang Zongjun រម្លឹកថា ទោះបីជាការវះកាត់កែកុនមហារីកសុដន់ដោយប្រើអង់ដូស្កុពីមានការជាសះស្បើយលឿនក៏ដោយ ប៉ុន្តែត្រូវការដាក់បំពង់ និងថែទាំមុខរបួសក្រោយពេលវះកាត់ មិនអាចងូតទឹក ឬប៉ះទឹករយៈពេល ២-៣ សប្តាហ៍ ចៀសវាងហូបអាហារហឹរ និងប្រៃ ព្យាយាមចៀសវាងលំហាត់ប្រាណខ្លាំងៗដោយប្រើអវយវៈខាងលើដែលរងផលប៉ះពាល់ ហើយចៀសវាងការដេកផ្កាប់មុខ។ រូបរាងដែលកែកុនថ្មីនឹងមានរយៈពេលនៃការជាសះស្បើយឡើងវិញតាមបែបធម្មជាតិ។ យើងណែនាំអ្នកជំងឺគួរតែទៅពិគ្រោះយោបល់យ៉ាងលម្អិតជាមួយគ្រូពេទ្យវះកាត់កែសម្ផស្សមុនពេលធ្វើវះកាត់ ទើបអាចជួយអ្នកជំងឺទទួលបានរូបរាងសុដន់កែកុនថ្មីដែលសមស្របបំផុត។
បច្ចុប្បន្នជំងឺមហារីកសុដន់គឺជាជំងឺមហារីកទូទៅបំផុតក្នុងចំណោមស្ត្រីនៅតៃវ៉ាន់។ ជាមួយនឹងការពិនិត្យដំបូងប្រសិនបើអ្នកជំងឺអាចត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង ឬការព្យាបាលដោយថ្នាំគីមី និងការព្យាបាលដោយកាំរស្មី អត្រារស់រានមានជីវិត និងជាសះស្បើយមានកម្រិតខ្ពស់។ ដោយសារតែហេតុផលនេះ អ្នកជំងឺមហារីកសុដន់វ័យក្មេងកាន់តែច្រើនឡើងៗ សង្ឃឹមថា ក្រៅពីការព្យាបាលជំងឺមហារីក ពួកគេក៏សង្ឃឹមថាពួកគេអាចធ្វើការវះកាត់កែកុនសុដន់ ដើម្បីកាត់បន្ថយផលប៉ះពាល់សម្ពាធផ្លូវចិត្តផងដែរ។ វេជ្ជបណ្ឌិត Huang Zongjun បានជំរុញឱ្យស្រ្តីដែលមានសិទ្ធិទទួលបានឧបត្ថម្ភធនពីរដ្ឋាភិបាលប្រើប្រាក់នេះ ដើម្បីបង់ថ្លៃការថតកាំរស្មីអ៊ិចពិនិត្យសុដនជារៀងរាល់ ២ ឆ្នាំម្តង ដើម្បីអាចរកឱ្យឃើញជំងឺនេះទាន់ពេលវេលា និងកាត់បន្ថយអត្រាស្លាប់។