តៃវ៉ាន់កំពុងជួយ! CMUH កំពុងជួយ!
ការជំនះតាមរយៈការព្យាបាលជំងឺបែបមនុស្សធម៌
ពេលមានការរាតត្បាតសម្រាប់អ្នកជំងឺមកពីហ្គាំ បង្ហាញអំពី
ភាពកក់ក្ដៅ និងលទ្ធភាពធន់ទ្រាំផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសតៃវ៉ាន់
មជ្ឈមណ្ឌលអន្តរជាតិនៃមន្ទីរពេទ្យសាកលវិទ្យាល័យ China Medical
(មន្ទីរពេទ្យសាកលវិទ្យាល័យ China Medical, CMUH) បានចូលរួមជាមួយក្រសួងការបរទេស ដើម្បីធ្វើឲ្យ ‘ការហោះហើរឯកជនសម្រាប់ការព្យាបាលបែបមនុស្សធម៌ហ្គាំ’ ក្លាយជាការពិត។ ទោះមានបញ្ហាប្រឈមដោយការរាតត្បាតជំងឺ COVID-19 ជាសាកលក៏ដោយ ក៏ថាមពលវិជ្ជមាននៃ ‘តៃវ៉ាន់កំពុងជួយ! CMUH កំពុងជួយ!’ បានក្លាយជាការពិត។ សម្រាប់អ្នកដំណើរម្នាក់ មន្ទីរពេទ្យបានបញ្ជូនប្រាក់ 20,000 ដុល្លារអាមេរិកទៅក្នុងការចំណាយព្យាបាលរបស់ Latisha។ Latisha Guerrero ដែលជាអ្នកជំងឺមានទម្ងន់ 553 ផោន ដែលបានទទួលការព្យាបាលសុខភាពផ្ទៃក្នុង និងការវះកាត់បញ្ចុះទម្ងន់ដ៏លំបាក បានស្រកទម្ងន់ 44 ផោនរួចហើយ ដែលជួយបង្ការបានយ៉ាងច្រើនចំពោះការគំរាមកំហែងចំពោះជីវិតរបស់នាងដោយសារជំងឺធាត់ជ្រុល។ អគ្គនាយកនាយកដ្ឋានកិច្ចការ អាមេរិកខាងជើងនៃក្រសួងការបរទេស លោក Douglas Yu-tien Hsu ដែលបានទទួលការអញ្ជើញជាពិសេសឲ្យមកមន្ទីរពេទ្យដើម្បីសួរសុខទុក្ខអ្នកជំងឺ បានសម្ដែងការអរគុណចំពោះមន្ទីរពេទ្យ ដែលបានចាត់វិធានការដ៏ចាំបាច់នៅក្នុងកិច្ចការទូតមហាជន។ Latisha បាននិយាយដោយក្ដីរីករាយ នៅក្រោយពេលវះកាត់ថា “សូមអរគុណ ប្រទេសតៃវ៉ាន់! សូមអរគុណចំពោះ CMUH ដែលបានជួយខ្ញុំឲ្យបើកជំពូកថ្មីដ៏ស្រស់ស្អាតមួយទៀតនៃជីវិតខ្ញុំ!”
(ពីស្ដាំទៅឆ្វេង៖ Li-Hui Yang នាយករង CMUH, Chih-Kun Huang ប្រធានមជ្ឈមណ្ឌល CMUH BMI, Der-Yang Cho ប្រធាន CMUH, Latisha អ្នកជំងឺមកពីហ្គាំ, Douglas Yu-tien Hsu អគ្គនាយកនាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេស, Andy Ping-fang Jian មន្ត្រីនាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេស, Aichi Chou ប្រធាននាយកប្រតិបត្តិមជ្ឈមណ្ឌលអន្តរជាតិរបស់ CMUH )
បទដ្ឋានខ្ពស់នៃវិធានការបង្ការការរាតត្បាត, ការសង្រ្គោះព្យាបាលបែបមនុស្សធម៌ពេលវេលាពិតប្រាកដ
ប្រធានរបស់ CMUH លោក Der-Yang Cho បញ្ជាក់ថាមន្ទីរពេទ្យលើកកម្ពស់ការព្យាបាលវេជ្ជសាស្ត្រថ្នាក់អន្តរជាតិយ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណា ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺ COVID-19 កាលពីឆ្នាំមុន ដែលបណ្ដាលឱ្យមានការរឹតបន្តឹងជនបរទេសមកប្រទេសតៃវ៉ាន់សម្រាប់ការព្យាបាល ការហោះហើរឯកជនសម្រាប់ការព្យាបាលបែបមនុស្សធម៌ពីហ្គាំ គឺជាសមិទ្ធិផលដ៏សំខាន់ ដែលបានអនុវត្តស្ដង់ដារកម្រិតខ្ពស់នៃវិធានការបង្ការជំងឺរាតត្បាតផងដែរ។ បន្ទាប់ពីបានចូលដល់ប្រទេសតៃវ៉ាន់ រថយន្តបង្ការជំងឺរាតត្បាតឯកជនមួយគ្រឿងបានមកទទួល Latisha ដើម្បីធ្វើដំណើរដោយផ្ទាល់ទៅផ្នែកបំបែកអ្នកជំងឺដោយប្រើសម្ពាធអវិជ្ជមាន ពេលមកដល់មន្ទីរពេទ្យ។ តេស្ត PCR (ប្រតិកម្មខ្សែសង្វាក់ប៉ូលីមេរ៉ាស) លើកទីមួយ និងទីពីរ បានក្លាយជាអវិជ្ជមាន។ សម្លៀកបំពាក់និងឧបករណ៍ការពារខ្លួន ព្រមទាំងវិធានការសម្អាត និងកម្ចាត់មេរោគ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធ្វើការសង្រ្គោះនេះ នៅក្រោមវិធានការប្រឆាំងនឹងការរាតត្បាតយ៉ាងអង់អាច។
បន្ថែមពីលើសេវាកម្មវេជ្ជសាស្រ្ត យើងបានសហការជាមួយក្រសួងការបរទេសដើម្បីបំពេញជំនឿរបស់យើងថា ‘ការព្យាបាលសុខភាពអន្តរជាតិគឺជាឧបករណ៍មានឥទ្ធិពលបំផុតក្នុងកិច្ចការទូត’។ ចេញពីការផ្ដល់ម៉ាស់ 200,000 បន្ទះដល់រដ្ឋាភិបាលហ្គាំ ‘កិច្ចការទូតរបស់ម៉ាស់’ នៅពេលកំពុងមានជំងឺរាតត្បាតកាលពីខែឧសភា ឆ្នាំមុន រហូតដល់ការហោះហើរឯកជនសម្រាប់ការព្យាបាលមនុស្សធម៌របស់អ្នកជំងឺមកពីកោះហ្គាំ ដែលបានមកដល់ដោយសុវត្ថិភាពនៅតៃវ៉ាន់កាលពីថ្ងៃទី 11 ខែមករា ឆ្នាំនេះ អត្ថន័យពិតនៃការថែទាំត្រូវបានបង្ហាញតាមរយៈជំនួយផ្នែកវេជ្ជសាស្រ្តតៃវ៉ាន់ ក្នុងពេលដ៏លំបាកនេះ ដែលមានការបិទជាសាកលនៅក្នុងសហគមន៍អន្តរជាតិ។
បង្កើតយ៉ាងពេញលេញលើប្រសិទ្ធភាពនៃកិច្ចការទូតមហាជន៖ ការព្យាបាលសុខភាពដែលមានគុណភាពខ្ពស់កំពុងទទួលបានការចាប់អារម្មណ៍
លោក Douglas Yu-tien Hsu អគ្គនាយកនាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេស បានស្ងើចសរសើរចំពោះតួនាទីសម្របសម្រួលដែល CMUH បានបំពេញ ក្នុងការធ្វើឲ្យការហោះហើរឯកជនសម្រាប់ការព្យាបាលបែបមនុស្សធម៌ ក្លាយជាការពិត ព្រមទាំងការឧបត្ថម្ភលើការចំណាយសម្រាប់អ្នកជំងឺមកពីហ្គាំ។ សកម្មភាពទាំងនេះបានអនុញ្ញាតឲ្យកិច្ចការទូតមហាជនចាប់ផ្ដើមទទួលឥទ្ធិពល ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសេវាកម្មព្យាបាលដែលមានគុណភាពខ្ពស់របស់យើងកំពុងត្រូវបានចាប់អារម្មណ៍ផងដែរ។
(ពីខាងស្ដាំទៅខាងឆ្វេង៖ Chih-Kun Huang ប្រធានមជ្ឈមណ្ឌល CMUH BMI, Der-Yang Cho ប្រធាន CMUH, Latisha អ្នកជំងឺមកពីហ្គាំ, Douglas Yu-tien Hsu អគ្គនាយកនាយកដ្ឋានកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេស )
ការបញ្ចុះទម្ងន់ដ៏អស្ចារ្យក្នុងពេលដាក់ឲ្យឆ្ងាយពីអ្នកដទៃ៖ ការជាសះស្បើយក្រោយពេលវះកាត់បញ្ចុះទម្ងន់គឺល្អ។ ទម្ងន់របស់អ្នកជំងឺត្រូវបានរំពឹងថាត្រូវបានកាត់បន្ថយបានពាក់កណ្ដាលនៅពេលអនាគត
Latisha ដែលត្រូវបានទទួលចូលមកមន្ទីរពេទ្យ និងធ្វើចត្តាឡីស័ក បានទទួលការបញ្ចុះទម្ងន់ក្នុងពេលធ្វើចត្តាឡីស័ក។ ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្នែកវិទ្យាសាស្រ្តរាងកាយ និងវិបល្លាសបណ្ដូរូបធាតុ លោក Chih-Kun Huang បានថ្លែងថា “ក្នុងពេលធ្វើចត្តាឡីស័ក យើងបានប្រើប្រាស់ការព្យាបាលដោយអ័រម៉ូន និងបានផ្ដល់ឡឹបទីន អមនឹងអាហារកាឡូរីទាប ប្រូតេអ៊ីនខ្ពស់ដល់ Latisha ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវះកាត់មុនពេលធ្វើការវះកាត់បញ្ចុះទម្ងន់។ ក្នុងរយៈពេលចត្តាឡីស័ក 14 ថ្ងៃ លទ្ធផលនៃការបញ្ចុះទម្ងន់របស់គាត់គឺល្អជាងការរំពឹងទុក។ នាងបានស្រក 44 ផោន។" ការវះកាត់បញ្ចុះទម្ងន់ត្រូវបានធ្វើឡើងសម្រាប់ Latisha ដោយចំណាយពេលតែ 1.5 ម៉ោង។ ទម្រង់ការទាំងមូលត្រូវបានធ្វើឡើងដោយលោក Chih-Kun Huang ហើយមានដំណើរការយ៉ាងរលូនដោយមានជំនួយពីក្រុមការងារអ្នកវះកាត់និងថ្នាំសណ្ដំ។ ទម្ងន់របស់នាងពាក់កណ្ដាលត្រូវបានរំពឹងថានឹងស្រកក្នុងរយៈពេលមួយឆ្នាំក្រោយពេលវះកាត់។ បញ្ហាដែលមិនអាចគ្រប់គ្រងបាន និងការឡើងទម្ងន់មិនឈប់ឈររបស់គាត់ត្រូវបានដោះស្រាយហើយ។
អ្នកជំងឺលើសទម្ងន់ខ្លាំងមកពីហ្គាំ នាង Latisha មានទម្ងន់ 553 ផោន និងមានសន្ទស្សន៍ទម្ងន់ 92.1 បានឃើញព័ត៌មានអំពីអ្នកជំងឺម្នាក់ផ្សេងទៀតឈ្មោះ Joseph ដែលបានមក CMUH ដើម្បីធ្វើការវះកាត់សម្រកទម្ងន់ និងមានជោគជ័យ ដោយស្រកទម្ងន់ពី 522 ផោន មកនៅ 361 ផោន ក្នុង រយៈពេលមួយឆ្នាំ ដូច្នេះនាងក៏សម្រេចចិត្តមកតៃវ៉ាន់ ដើម្បីព្យាបាលដែរ។ Latisha គ្រោងមកប្រទេសតៃវ៉ាន់ដំបូងកាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែជើងយន្តហោះត្រូវបានផ្អាកដោយសារការបិទការហោះហើរផ្ទាល់។ នាងបានកើន 66 ផោនបន្ថែមទៀត ក្នុងរយៈពេលប្រាំខែ។ មុខងារសួតបេះដូងរបស់នាងមានការប៉ះពាល់ខ្លាំង ធ្វើឲ្យស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរ។ បន្ទាប់ពីដោះស្រាយឧបសគ្គជាច្រើន ទីបំផុតនាងអាចមកប្រទេសតៃវ៉ាន់បាន។ Latisha និយាយថា “ខ្ញុំចង់អរគុណដល់មនុស្សគ្រប់គ្នាដែលបានជួយសម្រួលដល់ខ្ញុំ។ មន្ទីរពេទ្យបានជួយគាំទ្រដល់ការចំណាយយ៉ាងច្រើនសម្រាប់ខ្ញុំ។ លោកស្រី Anna Kao ប្រធានបណ្ដាញអាជីវកម្មតៃវ៉ាន់ប្រចាំនៅហ្គាំបានចេញថ្លៃយន្តហោះសម្រាប់ខ្ញុំ និងម្ដាយរបស់ខ្ញុំ។ គេបានយកចិត្តទុកដាក់ចំពោះខ្ញុំដូចជាសមាជិកគ្រួសារនៅទីនេះ។ ខ្ញុំស្រលាញ់ប្រទេសតៃវ៉ាន់!ខ្ញុំស្រលាញ់ CMUH!”
មន្ទីរពេទ្យបានឧបត្ថម្ភដល់ការចំណាយមួយផ្នែក ហើយការបរិច្ចាគពីកន្លែងផ្សេងៗធ្វើឲ្យការលំបាកផ្នែកហិរញ្ញវត្ថុត្រូវបានជំនះ ហើយធ្វើឲ្យប្រាថ្នាបានសម្រេច
Aichi Chou នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអន្តរជាតិ បានលើកឡើងថា CMUH មានការពាក់ព័ន្ធយ៉ាងច្រើនក្នុងការបណ្ដុះទីផ្សារហ្គាំ។ មនុស្សច្រើនជាង 400 នាក់ បានមកពីហ្គាំ នាពេលប្រឆាំឆ្នាំកន្លងមកនេះ ដែលក្នុងនោះមាន 10 នាក់ មកវះកាត់ដើម្បីសម្រកទម្ងន់ ប្រកបដោយលទ្ធផលល្អ ធ្វើឲ្យកេរ្តិ៍ឈ្មោះមន្ទីរពេទ្យកាន់តែមានភាពល្បីល្បាញឡើង។ Latisha មកពីហ្គាំ ហើយជាអ្នកជំងឺទីប្រាំមួយដែលទទួលជំនួយមនុស្សធម៌អន្តរជាតិពី CMUH ។ មន្ទីរពេទ្យតែងផ្ដល់ជំនួយវេជ្ជសាស្រ្តអន្តរជាតិដល់អ្នកជំងឺមកពីបរទេស រួមមាន វៀតណាម មីយ៉ាន់ម៉ា ជាដើម។ អ្នកជំងឺបួននាក់មកពីហ្គាំនៅពេលនេះដោយការហោះហើរឯកជនសម្រាប់ព្យាបាលបែបមនុស្សធម៌ ដែលអនុវត្តកិច្ចការនេះបានដោយសារ Paul Chen ដែលជាអគ្គនាយកការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ (TECO) នៅហ្គាំ រដ្ឋាភិបាលហ្គាំ បណ្ដាញអាជីវកម្មនៃហ្គាំ សមាគមចិនរួបរួមនៃហ្គាំ មន្ទីរពេទ្យMemorial នៃហ្គាំ ទេសចរថ្ងៃសម្រាកនៃហ្គាំ និងក្រសួងសុខាភិបាលនិងសុខុមាលភាពតៃវ៉ាន់ (MOHW)។
檔案下載:合照DSC_3359.JPG